Banner KNP Detail Top

កូនក្មេងអាយុ២ឆ្នាំម្នាក់ ស្លាប់ ខណៈឪពុកបើកឡំប្រឺតាចេញពីម្ដុំកួរស្រូវ ស្រាប់តែក្មេង បានរត់លេងនៅក្នុងឡំប្រឺតា ធ្វើឱ្យធ្លាក់ចុះពីលើឡំប្រឺតា ក៏ត្រូវឡានធំមួយគ្រឿង បើកមកពីក្រោយ កិនបែកក្បាលស្លាប់ភ្លាមៗ

កូនក្មេងអាយុ២ឆ្នាំម្នាក់ ស្លាប់ ខណៈឪពុកបើកឡំប្រឺតាចេញពីម្ដុំកួរស្រូវ ស្រាប់តែក្មេង បានរត់លេងនៅក្នុងឡំប្រឺតា ធ្វើឱ្យធ្លាក់ចុះពីលើឡំប្រឺតា ក៏ត្រូវឡានធំមួយគ្រឿង បើកមកពីក្រោយ កិនបែកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញៈ នៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៣ កូនក្មេងអាយុ២ឆ្នាំម្នាក់បានបាត់បង់ជីវិតខណៈឪពុកបាននិងកំពុងបើកឡំប្រឺតាចេញពីម្ដុំកួរស្រូវស្រាប់តែក្មេងខាងលើបានរត់លេងនៅក្នុងឡំប្រឺតាធ្វើឱ្យធ្លាក់ចុះពីលើឡំប្រឺតាក៏ត្រូវឡានធំមួយគ្រឿងបានបើកមកពីក្រោយកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែមង្ត នៅចំណុចកួរស្រូវក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្ត្រីជាម្ដាយរងគ្រោះបានបញ្ជាក់ថា ក្មេងស្រីមានឈ្មោះ សែម លក្ខិណា នៅសល់ 3 ខែទៀត គំរប់អាយុ 2 ឆ្នាំ។ គាត់ជាម្ដាយធ្វើការនៅរោងចក្រកាត់ដេរ ចំណែកឯប្ដីរបស់ខ្លួន ជាអ្នករត់ម៉ូតូឥណ្ឌាកង់បី ។ អ្នកស្រីបន្តថា ឪពុកតែងយកកូនមកតាមជាមួយរហូត ដោយសារអត់មាននរណាមើលកូននៅផ្ទះ ដូច្នេះគាត់រត់ម៉ូតូបណ្ដើរ យកកូនមកតាមបណ្ដើរ ។ ម្យ៉ាងទៀត ដល់ថ្ងៃដែលត្រូវចូលរៀន កូនគាត់ដែលជាបងៗ បានទៅរៀនអស់ ទើបប្ដីយកកូនអាយុ 2 ឆ្នាំនេះមកជាមួយ។
អ្នកស្រីបានស្រែកយំយ៉ាងខ្លាំង ខណៈកូនត្រូវបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ៕

អត្ថបទដែលជាប់ទាក់ទង