Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងឡានបុកគ្នា បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងឡានបុកគ្នា បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ៦៣ កែងនឹងផ្លូវលេខ២០០ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាកJeepមួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BR-6500មានបុរសជនជាតិចិនម្នាក់ទៀតរួមដំណើរជាមួយ ដោយបើកតាមបណ្ដោយផ្លូវលេខ២០០ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយរថយន្ត Ford Ranger មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-9653 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦៣ ក្នុងទិសដៅពីត្បូងទៅជើងចំពីចំហៀងផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរថយន្ត Ford Ranger រងការខូចខាតយ៉ាងដំណំ ចំណែករថយន្តJeep ខូចខាតបន្តិចបន្តួច។ ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង រួចប្រញាប់ប្រញាល់បើករថយន្តចេញពីកន្លែងកើតហេតុរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង