Banner KNP Detail Top

រថយន្តស៊ីទែនបូមលូមួយគ្រឿង បើកជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ អូសជាច្រើនម៉ែត្រ និងបន្តទៅបុករថយន្ត ឡិចសុីស មួយគ្រឿងទៀត

រថយន្តស៊ីទែនបូមលូមួយគ្រឿង បើកជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ អូសជាច្រើនម៉ែត្រ និងបន្តទៅបុករថយន្ត ឡិចសុីស មួយគ្រឿងទៀត

ភ្នំពេញ: ហេតុការណ៍នេះកើតឡើងកាលពី យប់ថ្ងៃទី ៩ខែកុម្ភៈ ឆ្នាំ ២០២៣ នៅត្រង់ចំណុចមុខបុរីចំការមន តាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញរថយន្តស៊ីទែនបូមលូមួយគ្រឿងពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3E-7279 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ អូសជាច្រើនម៉ែត្រ និងបន្តទៅបុករថយន្តអេឡិចស៊ីស rx- 300 គ្រឿងពណ៌ស្ករពាក់លេខភ្នំពេញ2N-6131បើកបរនៅខាងមុខកំពុងបត់ត្រឡប់ក្រោយ ពីចំហៀងផ្នែកខាងឆ្វេងបណ្ដាលឲ្យរថយន្តឡិចសុីសរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្លទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង