Banner KNP Detail Top

រថយន្ត មួយគ្រឿង បេីកបត់ចូលបុរី ប៉េងហួត ត្រូវម៉ូតូមួយគ្រឿង បេីកក្នុងល្បឿនលឿនជ្រុលទៅបុកចំទ្វារមុខខាងស្ដាំ ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់

រថយន្ត មួយគ្រឿង បេីកបត់ចូលបុរី ប៉េងហួត ត្រូវម៉ូតូមួយគ្រឿង បេីកក្នុងល្បឿនលឿនជ្រុលទៅបុកចំទ្វារមុខខាងស្ដាំ ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ រថយន្តស៊េរីទំនេីបម៉ាក Tundra មួយគ្រឿងបានបេីកបត់ចូលបុរី ប៉េងហួត ត្រូវម៉ូតូមួយគ្រឿងបេីកក្នុងល្បឿនលឿនជ្រុលទៅបុកចំទ្វារមុខខាងស្ដាំ ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ នៅតាមបណ្ដោយផ្លូវ ៣៧១ ត្រង់ចំណុច មុខបុរី ប៉េងហួត ក្នុងសង្កាត់ ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅមុនពេលកេីតហេតុ គេបានឃេីញ រថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក Tundra ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-1319 ធ្វេីដំណេីរ ក្នុងទិសដៅពីជេីងទៅត្បូង ខណះមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែមាន ម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JG-9442 ជិះគ្នាពីរនាក់ ក្នុងល្បឿនយ៉ាងលឿន អកហ្សឺចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំទ្វារខាងមុខចំហៀងខាងស្ដាំ ពេញទំហឹង បណ្ដាលឲ្យបោកផ្ទប់ រងរបួសធ្ងន់ ស្រាល២នាក់ ត្រូវបានរថយន្តសាម៉ុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញ បានចុះធ្វេីការវាស់វែងស្ទូចយករថយន្ត និង ម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយទៅតាមច្បាប់នាពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង