Banner KNP Detail Top

បុរសម្នាក់ រួមដំណើរជាមួយនឹងនារី៣នាក់ បើករថយន្តយ៉ាងលឿង រេចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវ

បុរសម្នាក់ រួមដំណើរជាមួយនឹងនារី៣នាក់ បើករថយន្តយ៉ាងលឿង រេចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវ

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី ៣ ខែមករាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។


មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus RX 330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-9499 បើកបរដោយបុរសម្នាក់នឹងរួមដំណើរជាមួយនារី ៣នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុនៅស្តុបគីរីរម្យ ពុំដឹងថាមានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូតមកជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឱ្យខ្ទាតចេញពីកន្លែងដើម ចំណែកឯរថយន្តបង្កដាច់កាឡេកង់ខាងឆ្វេងទៅមុខលែងរួច សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។


សមត្ថកិច្ចជំនាញចរាចរណ៍ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង