Banner KNP Detail Top

បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាលបន្ទាប់ពីពួកគេជិះម៉ូតូបុកគ្នា

បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាលបន្ទាប់ពីពួកគេជិះម៉ូតូបុកគ្នា


ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថកងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកបុរសម្នាក់ទៀតរងរបួសស្រាលបន្ទាប់ពីពួកគេជិះម៉ូតូបុកគ្នាពេញទំហឹង នៅចំណុចមុខផ្សារទំនេីបឡាក់គី តាមបណ្តោយផ្លូវចោមចៅ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JB 5787 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1T 2534 ឆ្លងផ្លូវពីជេីងទៅត្បូងមិនប្រយ័ត្នក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូ០១០រងរបួសធ្ងន់។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសងគ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង