Banner KNP Detail Top

បុរសម្នាក់ ជាជាងសំណង់បានជិះម៉ូតូយ៉ាងលឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តយីឌុប ពីក្រោយពេញទំហឹង បណ្ដាលឱ្យបោកក្បាលស្លាប់

បុរសម្នាក់ ជាជាងសំណង់បានជិះម៉ូតូយ៉ាងលឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តយីឌុប ពីក្រោយពេញទំហឹង បណ្ដាលឱ្យបោកក្បាលស្លាប់


ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចមុខហាង ផ្ទះក្រហមគោស្រែ ក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ វ៉េង វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅជិតផ្សារសែនសុខ និងមានស្រុកកំណើតនៅភូមិឈើទាល ឃុំព្រែធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HZ.7069 ជិះតែម្នាក់ឯង។
មុនពេលកើតហេតុគាត់ ឃើញបុរសខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ តាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះ ទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តយីឌុបមិនចាំស្លាកលេខពីក្រោយពេញទំហឹងបណ្ដាលឱ្យបោកក្បាលនិងកាងដែករថយន្តស្លាប់គងលើម៉ូតូគួរឱ្យរន្ធត់ ។ ដោយឡែករថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេ គឺបានបើកបន្តទៅមុខបាត់ស្រមោល ។
សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកធ្វេីការវាស់វែងយក ម៉ូតូទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារដឹកយក ទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង