Banner KNP Detail Top

លោក វ៉ាន់ សុខសីហា ហៅថា អាគ្គីនេត្រ បានទម្លាយអារម្មណ៍របស់ខ្លួន ដោយតារារូបនេះ ក៏ចង់ទម្លាយមូលហេតុ

លោក វ៉ាន់ សុខសីហា ហៅថា អាគ្គីនេត្រ បានទម្លាយអារម្មណ៍របស់ខ្លួន ដោយតារារូបនេះ ក៏ចង់ទម្លាយមូលហេតុ

ភ្នំពេញ ៖ ប្រាកដណាស់ ទាក់ទងការរិះគន់នេះលោក វ៉ាន់ សុខសីហា ហៅថា អាគ្គីនេត្រ រូបនេះក៏បានទម្លាយអារម្មណ៍របស់ខ្លួនដោយតារារូបនេះក៏ចង់ទម្លាយមូលហេតុ ក៏ដូចជា ហេតុផលចំនួននៅក្រោយការរិះគន់នេះផងដែរ។ ទម្លាយមូលហេតុអោយមហាជនបានដឹង ហើយទាក់ទងនឹងការរិះគន់នេះទៀតសោតលោកក៏ទទួលយកទាំងអស់ ដោយលោកក៏មិនខឹងជាមួយមហាជននោះដែរ ព្រោះរាល់ការរិះគន់នេះសុទ្ធសឹងតែជាការស្ថានា ដើម្បីខ្លួនលោកអោយល្អប៉ុណ្ណោះ។
ប្រាកដណាស់ ទាក់រូបភាពដែលលោកថតតែងជាមនុស្សស្រីនោះខ្លួនលោកផ្ទាល់ក៏យល់ឃើញថា វានៅមានចំណុចខ្វះខាតជាច្រើនផងដែរ តែលោកនឹងបំពេញវាម្តងបន្តិចៗរហូតលោកមានរូបរាងក៏ដូចជាដងខ្លួនជាមនុស្សស្រី។
អាគ្គីនេត្របានបន្តថា កាលពីលោកថតតែងអោយបងប្អូនមហាជនបានឃើញនោះលោកជាអ្នកផាត់មុខ ក៏ដូចជាការធ្វើសក់ និងការតុបតែងខ្លួន ដោយខ្លួនរបស់លោកផ្ទាល់ ដូច្នេះហើយទើបបានជាមើលទៅមិនសូវជាមានភាពជឿជាក់បែបនេះ។ ត្រង់ចំណុចនេះ តារារូបនេះក៏យល់ដូចជា បងប្អូនមហាជនដែរ។ លោកគ្រូ អាគ្គីនេត្រដែលមានវ័យ ២៧ឆ្នាំ រូបនេះបានបន្តថា ដោយសារលោកមិនមែនជាមនុស្សស្រី ម្លោះហើយទើបបានជា ខ្លួនរបស់លោកផ្ទាល់មិនសូវជាមានចំណេះជំនាញខាងផាត់មុខ ក៏ដូចការរៀបចំខ្លួនអោយដូចជាមនុស្សស្រី។
ជុំវិញការរិះគន់នេះ តារារូបនេះនឹងការប្រែខ្លួនរបស់ផ្ទាល់ ដោយលោកបានឃើញបេក្ខភាពដែលប្រឡងជាមួយលោក មានដើមទ្រូសឹងតែគ្រប់គ្នា ដូច្នេះសម្រាប់លោកផ្ទាល់លោកក៏កំពុងតែគិតគូរទាក់ទងជាមួយរឿងនេះ ដោយលោកបានលើកឡើងថា ប្រសិន បើលោកមានដើមទ្រូង នោះលោកអាចស្លៀកពាក់អ្វីក៏សមដែរ។
ជាចុងក្រោយ លោក វ៉ាន់ សុខសីហា ក៏អរគុណចំពោះបងប្អូនមហាជន សម្រាប់ការគាំទ្រ និងការរិះគន់ក្នុងការស្ថានាជាដើម ដោយលោកមិនមានអ្វីច្រើននោះទេ លោកមានតែអរគុណ និងសូមអោយមហាជនជួយតែសំណាងល្អ សុខភាព និងជួបប្រទះអ្វីដែលល្អៗក្នុងជីវិត៕

អត្ថបទដែលជាប់ទាក់ទង