Banner KNP Detail Top

រថយន្តមួយគ្រឿង បើកបរក្នុងល្បឿនលឿន ជួបជាមួយនឹងសត្វគោដើរឆ្លងផ្លូវ រ៉េចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ជាច្រើនត្រឡប់ ធ្វើឱ្យអ្នករួមដំណើរ ៤នាក់ រងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

រថយន្តមួយគ្រឿង បើកបរក្នុងល្បឿនលឿន ជួបជាមួយនឹងសត្វគោដើរឆ្លងផ្លូវ រ៉េចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ជាច្រើនត្រឡប់ ធ្វើឱ្យអ្នករួមដំណើរ ៤នាក់ រងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ខេត្តស្ទឹងត្រែង ៖ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងកាលពី រសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចម្ងាយ២គីឡូម៉ែត្រពីមណ្ឌលសុខភាពអូរគ្រៀង ស្ថិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ហើយរថយន្តខាងលើ ម៉ាកហ្វរទីន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2.AR8277 បើកបរទិសដៅពីត្បូងទៅជើង។
គ្រោះថ្នាក់នេះ គឺបណ្តាលមកពីសត្វគោដើរឆ្លងកាត់ផ្លូវ ហើយរថយន្តគាត់ក៏រ៉េចង្កួត រួចជ្រុលទៅបុកបង្គោលសុវត្ថិភាពអស់២ដើម ដែលដាំនៅតាមលើចិញ្ចើមផ្លូវម្ខាង ហើយរថយន្តក៏បន្តក្រឡាប់ចំនួន៣ត្រឡប់ បន្ទាប់មកក៏ធ្លាក់ចូលក្នុងប្រឡាយដែលមិនមានទឹកនោះតែម្តង។
ហេតុកាណ៍នោះដែរ បានបង្កឱ្យមានមនុស្សចំនួន០៤នាក់ ខ្លះរងរបួសស្រាល និងខ្លះទៀតរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅពេទ្យបង្អែកខេត្តស្ទឹងត្រែង ដោយក្នុងនោះមានស្រី២នាក់ និងប្រុស២នាក់។ ពាក់ព័ន្ធករណីគ្រោះថ្នាក់នេះ ពុំទាន់បានបញ្ជាក់ពីអត្តសញ្ញាណអ្នករួមដំណើររងគ្រោះនៅឡើយទេ។ ចំណែកឯអ្នកបើកបរពុំមានគ្រោះថ្នាក់អ្វីទេ ហើយបើតាមការបញ្ជាក់បន្ថែមពីអ្នកបើកបររថយន្តថា អ្នករងគ្រោះមានជនជាតិថៃរួមដំណើររងគ្រោះម្នាក់ផងដែរ ចំណែករថយន្តរងការខូចខាតទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង