Banner KNP Detail Top

បុរសម្នាក់ ស្រវឹងស្រា បេីករថយន្តមួយគ្រឿង រេចង្កូតទៅបុកបង្គោលស្លាកប៉ាណូ បណ្តាលឱ្យបាក់រួចបន្តល្បឿនទៅបុកទម្លុះចូលរោងប៉ះកង់ម៉ូតូ រងការខូចខាត

បុរសម្នាក់ ស្រវឹងស្រា បេីករថយន្តមួយគ្រឿង រេចង្កូតទៅបុកបង្គោលស្លាកប៉ាណូ បណ្តាលឱ្យបាក់រួចបន្តល្បឿនទៅបុកទម្លុះចូលរោងប៉ះកង់ម៉ូតូ រងការខូចខាត


ភ្នំពេញ៖ កាលពី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2AB-0725បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតរថយន្តមកខាងស្តាំដៃ ជ្រុលទៅបុកបង្គោលស្លាកប៉ាណូចំពាក់កណ្តាលពេញទំហឹងបណ្តាលឱ្យបាក់មួយដេីម ចំណែករថយន្តបង្កមិនទាន់អស់ល្បឿន ក៏បន្តទៅបុកទម្លុះចូលរោងប៉ះកង់ម៉ូតូបណ្តាលឱ្យរងការខូចខាតសម្ភារអស់មួយចំនួនធំ ដោយរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងដែរមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយពិនិត្យឃើញរថយន្តបង្កបានធ្វេីឱ្យប៉ះបង្គោលស្លាកប៉ាណូជាទ្រព្យសម្បត្តិរដ្ឋទេីបទាក់ទងទៅមន្ត្រីជំនាញផ្នែកចរាចរណ៍រាជធានីភ្នំពេញ ឱ្យចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំភាគីម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង