Banner KNP Detail Top

បុរសម្នាក់ ត្រូវបានក្មេងឃ្វាលគោ ប្រទះឃើញ ដេកស្លាប់ នៅអែបផ្លូវរថភ្លើង ដោយសាកសព ដាច់ជើងម្ខាង បង្កការភ្ញាក់ផ្អើល

បុរសម្នាក់ ត្រូវបានក្មេងឃ្វាលគោ ប្រទះឃើញ ដេកស្លាប់ នៅអែបផ្លូវរថភ្លើង ដោយសាកសព ដាច់ជើងម្ខាង បង្កការភ្ញាក់ផ្អើល


ខេត្តព្រះសីហនុ៖ បុរសម្នាក់នេះ ត្រូវបានគេស្គាល់ថា ជាអ្នកនេសាទ ដែលបានចេញពីផ្ទះថា ទៅឆ្លុះក្តាមថ្មពេលយប់ រួចបាត់ខ្លួនតាំងពីយប់ថ្ងៃ២មករា ឆ្នាំ២០២៣ បុរសម្នាក់ ត្រូវបានក្មេងឃ្វាលគោ ប្រទះឃើញ ដេកស្លាប់ នៅអែបផ្លូវរថភ្លើង ដោយសាកសព ដាច់ជើងម្ខាង។ អ្នកភូមិ និងក្រុមគ្រួសារ បានដើរស្វែងរក និងប្រទះឃើញសាកសព នៅល្ងាចថ្ងៃ៣មករា ឆ្នាំ២០២៣នេះ នៅផ្លូវរថភ្លើង។

ក្រោយបាត់ដំណឹង ក្រុមគ្រួសារ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងព្យាយាមស្វែងរកតាមកន្លែង ដែលជនរងគ្រោះធ្លាប់ទៅឆ្លុះក្តាមថ្ម តែមិនប្រទះឃើញទេ ក្រោយមក ក្មេងឃ្វាលគោ បានប្រទះឃើញបុរសរងគ្រោះ ស្លា.ប់នៅផ្លូវរថភ្លើង (រថភ្លើង កិនដាច់ជើង)។
ក្រោយពីទទួលព័ត៌មាននេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានទៅដល់កន្លែងកើតហេតុ ហើយពិនិត្យឃើញថា ជនរងគ្រោះ ពិតជាស្លាប់ ដោយរថភ្លើង កិនដាច់ជើងមែន ដោយគ្មានអ្នកដឹងភ្លាមៗ ដើម្បីជួយសង្គ្រោះ ទើបបណ្តាលឲ្យស្លាប់។ ជនរងគ្រោះ និងគ្រួសារ មានទីលំនៅ ក្នុងភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង