Banner KNP Detail Top

អបអរសាទរទិវាសិទ្ធិកុមារអន្តរជាតិ SOKSAN KIDS Cup រៀបចំពានរង្វាន់បាល់ទាត់ កុមារសុខសាន្ត ២០២៤

អបអរសាទរទិវាសិទ្ធិកុមារអន្តរជាតិ SOKSAN KIDS Cup រៀបចំពានរង្វាន់បាល់ទាត់ កុមារសុខសាន្ត ២០២៤

 

ភ្នំពេញ ៖ ប្រភពព័ត៌មានបានបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិកុមារអន្តរជាតិ SOKSAN KIDS Cup រៀបចំពានរង្វាន់បាល់ទាត់ កុមារសុខសាន្ត ២០២៤ សំរាប់កុមារអាយុក្រោម  ១០, ១២ & ១៤ ឆ្នាំ ។

នៅកាលពីថ្ងៃទី១ ខែមិថុនា ឆ្នំា២០២៤នេះ  ចាប់ផ្ដើមម៉ោង ២និង៣០ រសៀលនេះ សូមចូលទស្សនាដោយសេរី 😘 ទីតាំង SOKSAN KIDS Cup ។

ប្រភពព័ត៌មានបានបញ្ជាក់បន្ថែមទៀតថា  ទីតាំង SOKSAN KIDS Cup នេះ អត់ទទួលផ្សព្វផ្សាយ គ្រឿងស្រវឹង និងបារី ដែលប៉ះពាល់ដល់សុខភាពកុមារនោះទេ ។

 

ប្រភពព័ត៌មានបានបញ្ជាក់ថា ទីតាំងសុខសាន្តនេះ ក៏បានទទួលក្មេងមកបង្រៀននិងបង្កាត់បង្រៀនដល់ក្មេងៗ ទាំងនេះផងដែរ ។

ពិសេសចង់ឲ្យក្មេង ចាប់យកកីឡា មិនចង់ឲ្យចាប់ឲ្យទូរស័ព្ទមកមើលនោះទេ សំរាប់ថ្ងៃសៅរ៍និងអាទិត្យ មានក្មេងៗមកទីនេះ ជិត១០០នាក់  ពិសេសមានកន្លែងការពារត្រឹមត្រូវ និងមានភោជនីយដ្ឋាន និងមានកន្លែងសំរាប់ហែទឹកផងដែរ ។

 

សូមបញ្ជាក់ថា ការប្រគួត​បាល់ទាត់​ទទួល​ពានរង្វាន់កុមារសុខសាន្ត ឆ្នំា២០២៤នេះ មាន ៤ ក្រុម ៖

1-ក្រុមសុខសាន្ត

2-ក្រុម Galazy FC

3-ក្រុម D.C  Unitcd

4​-​ ក្រុមបាល់ទាត់ភូមិយើង

 

សូមបញ្ជាក់ថា  រង្វាន់លេខ ៤ ទទួលបានលិខិតថ្លែងអំណរគុណ

 

រង្វាន់លេខ៣ ទទួលបានមេដាយសំរិទ្ធ និងថ្លែងលិខិតអំណរគុណ

រង្វាន់លេខ២ ទទួលបនាមេដាយប្រាក់ និងថ្លែងលិខិតអំណរគុណ

រង្វាន់លេខ១ ពានមាស និងមេដាយមាស និងប័ណ្ណលិខិតបញ្ចុះតម្លៃ ព្រមទាំងថ្លែងលិខិតអំណរគុណ ៕

អត្ថបទដែលជាប់ទាក់ទង