Banner KNP Detail Top

សិស្សស្រីកើនឡើងដល់ចំនួន២១នាក់ហើយ ដែលសន្លប់ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងពីមូលហេតុ

សិស្សស្រីកើនឡើងដល់ចំនួន២១នាក់ហើយ ដែលសន្លប់ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងពីមូលហេតុ

ខេត្តពោធិ៍សាត់ ៖ គិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងចំណោមសិស្សទាំងអស់នោះ អ្នកខ្លះមានអាការ:ទន់ដៃជនជើងថប់ដង្ហើម ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ មានចំនួនសិស្សសន្ល.ប់ជាបន្តបន្ទាប់នៅក្នុងសាលាអនុវិទ្យាល័យ និងវិទ្យាល័យហ៊ុនសែនប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយភូមិប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កើនឡើងដល់២១នាក់ហើយ។
សិស្សដែលបានដួលសន្ល.ប់ដោយមិនដឹងពីមូលហេតុបានកើតឡើង២១នាក់ហើយ ក្នុងរយៈពេលបីថ្ងៃនេះ ពោលចាប់តាំងពីថ្ងៃទី២ មានចំនួន ៥នាក់ ទី៣ចំនួន១៣ នាក់ និងទី៤ចំនួនបីនាក់បន្ថែមទៀត ក្នុងខែកុម្ភៈនេះហើយ ក្នុងនោះសិស្សចំនួន ១៦នាក់ កំពុងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តពិនិត្យ និងជួយសង្គ្រោះ។
ដោយឡែកសិស្សចំនួន៥នាក់ ដែលបានជួយសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពប្រម៉ោយបានធូរស្រាល និងវិលត្រឡប់ទៅផ្ទះវិញផងដែរ។ ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចកំពុងដាក់តាមដានយ៉ាងយកទៅដាក់បន្តទៀត។ចំពោះករណីសិស្សដួលសន្ល.ប់ជាបន្តបន្ទាប់ខាងលើ ក្រុមគ្រូពេទ្យមិនសមត្ថកិច្ចជំនាញមិនទាន់បានដឹងច្បាស់ពីមូលហេតុនៅឡើយទេ។
សូមបញ្ជាក់ថា មកដល់រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ករណីសិស្សដួលសន្លប់នៅក្នុងសាលាអនុ និងវិទ្យាល័យហ៊ុនសែនប្រម៉ោយ នៅតែមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ។ ល្ងាចថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៣ ឯកឧត្តមខូយរីដា បានដឹកនាំមន្ត្រីចុះសួសុខទុក្ខ និងផ្ដល់ការលើកទឹកចិត្តដល់សិស្សដោយស្នើឱ្យក្រុមគ្រូពេទ្យបន្តយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលរហូតបានធូរស្បើយបានវិលត្រឡប់ទៅផ្ទះវិញ និងបន្តការសិក្សាឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង